ភ្នំពេញ ៖ នៅថ្ងៃស្អែកនេះ វិមានរដ្ឋសភានឹងបើកទ្វារស្វាគមន៍យុវតីឆ្នើមប្រមាណ ៨០រូប មកពីទូទាំងប្រទេស ដើម្បីចូលរួមក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)»។
«សភាត្រាប់» គឺជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលផ្តល់ឱកាសឱ្យយុវតី៖
✅ ស្វែងយល់ពីតួនាទី និងនីតិវិធីនៃស្ថាប័ននីតិប្បញ្ញត្តិ។
✅ ពង្រឹងសមត្ថភាពជជែកដេញដោល និងភាពជាអ្នកដឹកនាំ។
✅ ជំរុញការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ និងអភិវឌ្ឍន៍ជាតិ។
រូបភាពនៃយុវជននៅថ្ងៃនេះ គឺជាអនាគតនៃអ្នកដឹកនាំនៅថ្ងៃស្អែក! ៕
...
ដោយ ៖ សិលា











