រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សូមកោតសរសើរចំពោះចំណាត់ការភ្លាមៗរបស់អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានចាត់វិធានការទប់ស្កាត់សកម្មភាពអវិជ្ជមានបុគ្គលមួយចំនួនតូចដែលប៉ះពាល់ដល់វិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមជាមួយចំណាត់ការទាន់ពេលវេលារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់វិធានការទប់ស្កាត់សកម្មភាពអវិជ្ជមានដែលប៉ះពាល់ដល់វិស័យទេសចរណ៍។

 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងពិតជាបានឆ្លុះបញ្ចាំង ពីការគំាទ្រ និងអនុវត្តយ៉ាងត្រឹមត្រូវតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាគឺ: «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

 

គួរជម្រាបជួនថា មានករណីបុរសជនជាតិខ្មែរ ប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យលើជនបរទេស នៅរបងវត្តឧណ្ណាឡោម ខណ្ឌដូនពេញនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកបុគ្គលនោះមកសួរនាំអំពីអ្វីដែលបានកើតឡើង។

 

ក្រោយបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំស្រាវជ្រាវ និងសួរនាំអ្នកលក់ដូរ រត់កង់បី នៅម្ដុំកន្លែងកើតហេតុអំពីរឿងរ៉ាវ និងអត្តសញ្ញាណបុគ្គលមនោះ។

 

ក្រោយការបំភ្លឺរបស់អ្នករត់កង់បី និងអ្នកលក់ដូរក្បែររបងវត្ត បានប្រាប់ថា ហេតុការណ៍មួយនេះ បានកើតកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ។ ពួកគាត់បានឲ្យដឹងទៀតថា បុរសដែលចង់ប្រើហិង្សាលើភ្ញៀវទេសចរបរទេស ជាជនអនាថាដើរដេកតាមវត្ត និងទីសាធារណៈ។

...

នៅថ្ងៃដដែលនោះ មានសប្បុរសជន យកអំណោយទៅចែកជូនតាៗពូៗធ្លាក់ស៊ីក្លូ និងអ្នករត់ផាស់អាប់ ហើយបុរសអនាថាក៏ចូលរួមសុំអំណោយផងដែរ។ ទោះនៅថ្ងៃនេះ នគរបាលរកមិនឃើញ តែនគរបាលនឹងធ្វើការស្រាវជ្រាវបន្តស្វែងរកគាត់ ដើម្បីយកមកអប់រំ និងណែនាំ ចំពោះពាក្យសំដី និងកាយវិការមិនសមរម្យលើភ្ញៀវទេសចរទាំងឡាយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print