ចិន៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យថៃប្រឹងប្រែងបោសសម្អាត Online Scams ក្នុងប្រទេសខ្លួនបន្ថែមទៀត ដើម្បីអំណោយផលនៃកិច្ចសហប្រតិបត្តិការចិន-ថៃ។ការជំរុញយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលលោក វ៉ាង យី ជួបជាមួយនាយករដ្ឋមន្រ្តីថៃលោក អនុទីន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ។ នេះបើយោងតាមការប្រកាសពីក្រសួងការបរទេសចិន។
ក្នុងជំនួបជាមួយអានុទីន លោក វ៉ាង យី បានបង្ហាញក្តីសង្ឃឹមថា ថៃគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន លុបបំបាត់ល្បែងស៊ីសង និងការក្លែងបន្លំទាំងស្រុង ពង្រឹងកិច្ចសហការពហុភាគី។សម្រាប់ លោក វ៉ាង យី យល់ថា ការដែលថៃបោសសម្អាត Online Scams វានឹងបង្កភាពអំណោយផលដល់កិច្ចសហប្រតិបត្តិការវៃចិន និង ថៃកាន់តែល្អ។
ការអំពាវនាវជាថ្មីរបស់ចិននេះ ធ្វើឡើងក្រោយពីមួយរយៈពេលចុងក្រោយនេះ ប្រជាជនចិនជាច្រើនបានរងគ្រោះដោយសារការចាប់ជំរឹត និង បាត់ខ្លួនជាដើម។ជាក់ស្តែងថ្មីនេះ និស្សិតស្រីម្នាក់ មកពីខេត្តក្វាងទុង ត្រូវបានចាប់ជំរឹតនៅប្រទេសថៃហើយយកទៅជួញដូរនៅប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលនិស្សិតស្រីម្នាក់នេះ បានទៅចូលរួមលេងកម្សាន្តពិធីបុណ្យសង្ក្រាន្តរបស់ថៃ។
ប្រទេសថៃ ត្រូវបានគេស្គាល់ថា ជាទីតាំងមជ្ឈមណ្ឌល Online Scams ដ៏ធំជាងគេនៅតំបន់អាស៊ី អាគ្នេយ៍ ហើយក៏ជាទីកន្លែងមជ្ឈមណ្ឌលកណ្តាល ដើម្បីចាត់ចែងបែងចែកបង្កើតជាបណ្តាញ Online Scams ទៅកាន់ប្រទេសក្បែរខាង ហើយមេឧក្រិដ្ឋជនធំៗភាគច្រើន គឺសំងំស្នាក់នៅក្នុងប្រទេសមួយនេះ៕
ដោយ៖តារា










