អធិការបតីអាល្លឺម៉ង់ ៖ សហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់

ចែករំលែក៖

សហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់និងបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាននៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំងអស់។

ទាំងនោះជាការប្រកាសរបស់អធិកាបតីអាល្លឺម៉ង អែនហ្គែលឡា ម៉ាគែល នៅក្នុង កិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង Bratislava នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ កាលពីថ្ងៃទី១៦ ខែកញ្ញា សហគមន៍អឺរ៉ុបមាន២៧ប្រទេសបានជួបប្រជុំគ្នាលើក លែងតែអង់គ្លេសបានជួបប្រជុំគ្នានៅ ទីក្រុង Bratislva។ ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច។
ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធ សភាអឺរ៉ុបលោក Martin Schulz បានទទួល ស្គាល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងតំណាក់កាលគ្រោះថ្នាក់អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ទទួល បានពានរង្វាន់ណូបែលបានបញ្ជាក់ថា មិនមានអនាគតទៀតឡើយសម្រាប់សហ គមន៍ប្រទេសចាយប្រាក់រួមគ្នានេះអឺរ៉ូ។

លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកBill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែ បញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀសវាងវិបត្តិកាន់តែធ្ងន់ជាងនេះ។

លោក Joseph Stiglitz បញ្ជាក់ទៀតថា ការណ៍ដែលអង់គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេស បន្ទាប់ដើរតាមគន្លងរបស់អង់គ្លេសចាក ចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែ ពិចារណាដើម្បីបញ្ចប់សហគមន៍នេះដោយ ស្ងប់ស្ងាត់ចៀសវាង «គ្រោះមហន្តរាយ នយោបាយកើតឡើង»។

បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ុបជាច្រើនលើកឡើងពីប្រសិទ្ធភាពនៃការនៃសហគមន៍ក្រោយពេលប្រឈមនិងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩។

ទិន្នន័យជាផ្លូវការបានបង្ហាញថា នៅក្នុង ត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ អីុតាលី និងបារាំង។

ទីភ្នាក់ងារស្ថិតិ Eurostat បានមាន ប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី០,៦ភាគមកដល់០,៣ភាគរយនៅ ក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹងការព្យាកររបស់អ្នកវិភាគរបស់ក្រុមហ៊ុន។

អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់ នៃបញ្ហារបស់ប្រទេសអង់គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
ពួកគេបានបន្ថែមទៀតថាកត្តាទាំងនេះនឹងបន្តបង្កើតបញ្ហាដល់កំណើនសេដ្ឋកិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហ ភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ជាក់។

បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគ រយនៅក្នុងរយៈពេល៣ខែដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។
អាល្លឺម៉ង់ជាប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគ រយនៅក្នុងត្រីមាសទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។

អេស្ប៉ាញដែលមានសេដ្ឋកិច្ចកើនឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេល ជាច្រើនឆ្នាំនោះបានកើនឡើង០,៧ភាគ រយពោលគឺធ្លាក់ចុះពី០,៨ភាគរយកាលពីត្រីមាសទី១។ ពេលដែលអង់គ្លេសវិញទទួល បានកំណើន០,៦ភាគរយ បន្ទាប់ពីធ្លាក់ ចុះដល់០,៤ភាគរយ។
ក្រោយពេលអង់គ្លេសបានសម្រេចចាក ចេញពីអឺរ៉ុបនោះធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹងការ បែកបាក់គ្នាក្នុងពេលដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជនភៀសខ្លួន និងសេដ្ឋកិច្ចជាដើម។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែក សហគមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមាន អាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ ២០២២ខាងមុខ។

រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលាខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អអត់ខ្ចោះដែលជំនាន់មុខបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់ មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។ ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរ តាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខ ជំនាន់ក្រោយរបស់អឺរ៉ុប និងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍ ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print