Man City ខកចិត្តចំពោះការប្រកួតច្រើនក្នុងរយៈពេលខ្លី

ចែករំលែក៖

ក្លឹប Manchester City កំពុងមានការខកចិត្ត ខណៈពួកគេត្រូវប្រកួត 4 ប្រកួតក្នុងរយៈពេលត្រឹម 11 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្លាស់ប្តូរកាលវិភាគប្រកួតសំខាន់ៗ ក្នុងការប្រជែងពាន Premier League។

 

ក្រុមរបស់គ្រូបង្វឹក Pep Guardiola នឹង៖

*ទទួលស្វាគមន៍ Crystal Palace នៅថ្ងៃទី 13 ឧសភា

*ប៉ះ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី 16 ឧសភា

*ហើយធ្វើដំណើរទៅប៉ះ Bournemouth ថ្ងៃទី 19 ឧសភា

 

មូលហេតុការផ្លាស់ប្តូរ

 

ការប្រកួតជាមួយ Crystal Palace ត្រូវបានពន្យារពេលពីខែមីនា ដោយសារតែ City ចូលរួមវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Arsenal។ខណៈការប្រកួតជាមួយ Bournemouth ត្រូវបានផ្លាស់ប្តូរ ដោយសារតែជាប់ពេលជាមួយវគ្គផ្តាច់ព្រ័ត្រ FA Cup។

 

Man City មានអារម្មណ៍ថា ការរៀបចំកាលវិភាគយឺតពេក ហើយគោលការណ៍រៀបចំការប្រកួតឲ្យបានឆាប់រហ័ស មិនត្រូវបានអនុវត្តត្រឹមត្រូវ។

ពួកគេអះអាងថា Premier League គួរតែដឹងពីការផ្លាស់ប្តូរនេះតាំងពីខែកុម្ភៈ ប៉ុន្តែយកពេលជិត 3 ខែ ទើបសម្រេចបាន។

...

 

ការកំណត់កាលវិភាគថ្មីនេះ បង្ខំឲ្យ Manchester City លេងប្រកួតជាច្រើនក្នុងពេលខ្លី ជាមួយនឹងការធ្វើដំណើរច្រើន ក្នុងដំណាក់កាលសំខាន់បំផុតនៃរដូវកាល ខណៈពួកគេកំពុងប្រជែងឈ្នះពានបីក្នុងមួយរដូវ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print