លោក​ អ៊ុំ​ រាត្រី​៖​ ក្នុង​ប្រតិបត្តិ​ការ​ចុះ​ប​ង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា​ នៅខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ បានឃាត់ខ្លួនជនជាតិបរទេសសរុបចំនួន ៤១៩៩នាក់ និង​ដកហូតសម្ភារប្រព្រឹត្តបទល្មើសជាច្រើនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារជួលឱ្យជនបរទេស នៅខេត្តបន្ទាយមានជ័យ ពោល​គឺ​ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា ​មកដល់ត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។

អភិបាលខេត្តបន្ទាយមានជ័យ​ បានគូសបញ្ជាក់ថា​ ក្នុង​ប្រតិបត្តិ​ការ​ចុះ​ប​ង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២៦ សហការ​ជាមួយ​ថ្នាក់​ជាតិ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​អគារ​មាន​ជន​បរទេស​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ 

ដោយ​មានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាម​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​បាន​ប្រឹង​ប្រែង​ក្នុង​ការ​បោសសម្អាត Online Scams ដោយទី១. ប្រមូលទិន្នន័យ ប្រមូលព័ត៌មាន ហើយ​ជំរុញ​ការអនុវត្តបង្ក្រាប Online Scams ដោយមានការសហការរវាងរដ្ឋាភិបាលជាមួយថ្នាក់ជាតិ ក្រុម​ការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​ខ្លួនឯ​​ង​ដែល​មាន​កម្លាំង​នគរបាល និង​អាវុធ​ហត្ថ​ជា​សេនាធិការ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ដើម្បី​បង្ក្រាប​។

...

គួរជម្រាបជូនថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិ​បាលខេត្តខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្ត សហការ​ជាមួយ​ថ្នាក់​ជាតិ​ ធ្វើការចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​អគារ​មាន​ជន​បរទេស​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ទីតាំង​ដែល​ចុះ​បង្ក្រាប​មាន​ដូចជា ៖ ទី១.ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង​ទី៤​-​ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត និងទីតាំង​ផ្សេង​ៗ​ទៀត​៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print