ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ប្រាប់សមត្ថកិច្ចថា ចំពោះរូបគាត់ថាបាននាំ ផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សេចក្តីប្រកាសព័ត៌មាន ករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ជុំវិញរឿងទិញ លក់ផ្លែទុរេន !

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន បានជ្រាបថាមកដល់ថ្ងៃទី ៤ ខែ ឧសភាឆ្នាំ ២០២៦ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូល ខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំ ផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។

លទ្ធផលនៃការសាកសួរនិងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះ ព្រឿនសាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។

ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូ ក្រាម (ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់ បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។ គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថាខណៈមានការ បំភ្លឺបែបនេះពីឈ្មោះ ព្រឿនសាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាង លើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់ វិធានការស្របតាមនីតិវិធី ច្បាប់។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print