ផ្ទះថ្មីខ្នងផ្ទះទី៤៩២អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត ផ្តល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន

និងនិវត្តជនកម្ពុជាខេត្តកំពង់ធំអមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ឃីម សុខឃាង អភិបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទសំបូរ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានទៅប្រគល់ផ្ទះថ្មីខ្នងផ្ទះទី៤៩២អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាម នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទសំបូរ បានរាយការណ៍ បញ្ជាក់ថាលោកស្រី ព្រឹម សក ជាស្ត្រីមេម៉ាយ ដែលត្រូវជាភរិយារបស់លោក ពលបាលទោ ឡុង ជឿន ជាអតីតយុទ្ធជនពលីដោយសារសង្គ្រាម ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៨៣ នៅក្នុងអង្គភាពយោធាស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ ហើយបានពលីជីវិតក្នុងសមរភូមិទួលសំបូរ នៅឆ្នាំ១៩៩០ ដោយបន្សល់ទុកកូននៅក្នុងបន្ទុកចំនួន ៣នាក់ ។

លោក ឃីម សុខឃាងបានអរគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ផ្ទះថ្មី ដែលជាខ្នងទី២១ ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនពលី ពិការ នៅ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ដ្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន ៤៩២ខ្នង ក្នុងនោះបានសាងសង់ជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះចំនួន ២០៦ខ្នង និងផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងដោយឡែក ចំនួន ២៨៦ខ្នងផ្ទះទៀត ត្រូវបានសាងសង់ផ្តល់ជូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅតាមមូលដ្ឋាននានា នៅក្នុងទូទាំងខេត្តកំពង់ធំដើម្បីបានស្នាក់នៅ ក្នុងការកសាងជីវភាពរស់នៅបានសមរម្យ ដែលជាការដឹងគុណចំពោះវីរភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា ។ នៅក្នុងឱកាសប្រគល់ផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោមស៊ុន និងលោក ឃីម សុខឃាង ក៏បាននាំយកនូវ គ្រឿងឧបភោគបរិ ភោគ សម្ភារៈប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនទៀតដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពលី ដើម្បីប្រើប្រាស់ក្នុងពេលរស់នៅលើផ្ទះថ្មីនៅក្នុងពេលនេះផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print