សមត្ថកិច្ចស្រុកមេមត់ព័ទ្ធចាប់ឃ្លាំងស្តុកឈើប្រណីតមួយកន្លែងជាកម្មសិទ្ធិរបស់ចែណាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ឃ្លាំងស្តុកឈើប្រណីតប្រភេទធ្នង់មួយកន្លែងជាកម្មសិទ្ធិរបស់ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងអតីតជាអធិការនគរបាលស្រុកមេមត់ដែរនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ក្រោម ការបញ្ជាផ្ទាល់ពីលោក ប្រាជ្ញ ច័ន្ទ អភិបាល ខេត្តបានព័ទ្ធចាប់កាលពីម៉ោងជិត៧យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ច្រកត្រាវ ស្ថិតក្នុងភូមិត្រពាំងរាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុង ប្រតិបត្តិការបង្ក្រាបខាងលើកម្លាំងចម្រុះ បានឃាត់នូវរថយន្ត១គ្រឿងម៉ាកឡង់ គ្រីស័រ (ចាស់) ពណ៌ស្ករ គ្មានស្លាកលេខ និងឈើអារប្រណីតប្រភេទធ្នង់ជាច្រើនដុំ ដែលមានម្ចាស់ឈ្មោះ ភារម្យ ជាកូន ប្រសារបស់ចែ ណាក់ ប្រពន្ធរបស់លោក អធិការនគរបាលស្រុកតំបែរ ។ ប៉ុន្តែមុន ពេលដែលសមត្ថកិច្ចទៅដល់ គឺម្ចាស់រថ យន្តឈ្មោះ ភារម្យ បានរត់គេចខ្លួនបាត់ ។ ប្រភពដដែលបន្តថា ក្រោយពីធ្វើការពិនិត្យជាក់ស្តែងឃើញថា កន្លងមកការរកស៊ីទិញ លក់ស្តុកឈើ និងការដឹកជញ្ជូនឈើរបស់ចែណាក់ខាងលើគឺគ្មានលិខិតអនុញ្ញាតអ្វីឡើយ ហេតុនេះហើយកម្លាំងសមត្ថកិច្ច ចម្រុះបានសម្រេចចាប់់ឈើប្រណីតទាំង អស់ ព្រមទាំងរថយន្តរួមទាំងម៉ូតូដឹកបទល្មើសមួយគ្រឿងនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើមេមត់ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី ។

ប្រភពពីប្រជាពលរដ្ឋបានលួចប្រាប់ឲ្យដឹងដែរថា ការចុះព័ទ្ធចាប់ឃ្លាំងស្តុកឈើ របស់ចែណាក់ម្សិលមិញ គឺធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ទើប សមត្ថកិច្ចជំនាញ និងកម្លាំងនគរបាល នៅទីនោះដាច់ចិត្តមកបង្ក្រាបទាំងទើសទាល់ បើមិនដូច្នេះទេគឺពួកគេមិនចុះមកបង្ក្រាបឡើយ ។

ប្រភពបានបន្តថា ជារៀងរាល់ខែ គឺចែ ណាក់ តែងតែឲ្យកូនប្រសាឈ្មោះ ភារម្យ យកលុយមកបង់ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅទីនោះរួចរាល់អស់ហើយ ទើបការរកស៊ីរបស់គាត់ដំណើរការទៅបាន យ៉ាងរលូនដល់បច្ចុប្បន្ន ៕

c1-2 c1-1

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print