អតីតប្រធានាធិបតី ប៊ូស​(ឪពុក) និងប៊ូស(កូន) ប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន

ចែករំលែក៖

អតីតប្រធានាធបិតី George H.W.Bush(ឪ) និងGeorge W.bush (កូន) ដែលមិនចូលរួមនៅក្នុងមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅ Cleveland ជាកន្លែងលោកត្រាំត្រូវបានតែងតាំងធ្វើជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស នៅក្នុងការបោះឆ្នោត នាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ បានប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុនវិញម្តង ។

លោកស្រីហ៊ីលឡារីគ្លីនតុន ជាកូនស្រីអតីតសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលគឺលោក Robert F.Kennedy និងជាចៅស្រីរបស់អតីតប្រធានាធិបតី John F.Kennedy។ កាលពីថ្ងៃទី១៩ ខែកញ្ញា លោកស្រី Townseng បានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅរូបភាពដែលលោកស្រីបានចាប់ដៃជាមួយលោក George H.W.Bush ដោយមានសរសេរអក្សរថា ។ អតីតប្រធានាធិបតី ឪពុកនិងកូន នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Ploitico តាមទួរស័ព្ទ លោកស្រី townsend បញ្ជាក់ថា បានជួបអតីតប្រធានាធបិតី George H.W.Bush នៅរដ្ឋ Maine មុននេះមួយថ្ងៃ ហើយលោកប្រាក់ថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន។

លោកGeorge H.W.Bushឆ្នាំនេះ មានអាយុ៩២ឆ្នាំទៅហើយ  កន្លងមក បានរក្សាភាពស្ងៀមស្ងាត់មិនបញ្ចេញយោបល់អ្វីឡើយ ជុំវិញបេក្ខភាពប្រធានាធិបតីដូណាល ត្រាំ និងលោកស្រីហ៊ីលឡារីគ្លីនតុន ។ តាមសារព័ត៌មាន Politico អតីតប្រធានាធិបតីឪពុក និងកូន មិនពេញចិត្ត នឹងសកម្មភាពរបស់លោកត្រាំឡើយ ។ ប៉ុន្តែការប្រាកាសគាំទ្រលោកស្រីគ្លីនតុន គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋ ។

អ្វីដែលសំខាន់នាពេលនេះ គឺ មន្ត្រីដែលធ្លាប់ធ្វើការនៅក្នុងរដ្ឋាភិបាលអតីតប្រធានាធិបតីប៊ូសឪ និងកូន ក៏បានប្រាកាសមិនបោះឆ្នោតឲ្យលោកត្រាំ ផងដែរ ដោយងាក់ទៅគាំទ្រលោកស្រីគ្លីនតុនវិញ ។

សកម្មភាពខាងលើ នឹងធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់សម្លេងគាំទ្រពីគណបក្សរបស់ខ្លួន កាន់តែច្រើនឡើង ក្នុងពេលដែលការបោះឆ្នោតជិតមកដល់ហើយនោះ ៕

President George W. Bush poses with his father, former President George H. W. Bush, Sunday, Dec. 23, 2001, at Camp David in Thurmont, Maryland.  Photo by Eric Draper, Courtesy of the George W. Bush Presidential Library

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print