ភំ្នពេញ៖ ទីតាំងចាំទទួលទិញប្រេងពី តៃកុងរថយន្តលួចបូមលក់ក្នុងតម្លៃថោកស្ថិតនៅតាមផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមាន ច្រើនស្កេកស្កះ ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវឌួងងៀបបានឲ្យដឹងថា ទីតាំងលក់ប្រេង សាំងប្រេងម៉ាស៊ូតខាងលើនេះ ជាកន្លែង ដែលចាំទទួលទិញប្រេងពីតៃកុងរថយន្តដែលលួចបូមលក់ក្នុងតម្លៃថោកជាងទីផ្សារនៅតាមដងផ្លូវនេះមានដល់ទៅជាង១០ កន្លែងឯណោះ ។ មិនតែប៉ុណ្ណោះ អ្នកដែលចង់ទៅទិញប្រេងមានតម្លៃថោកជាងទីផ្សារក៏ទៅរកទិញនៅទីនោះដែរ ។
ប្រភពដដែលបន្តទៀតថា ទីតាំងទទួល ទិញផលចោរកម្មខាងលើនេះ កើតមានយូរយារណាស់មកហើយមិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយ ចុះ ទៅបង្រ្កាបទេ គឺនៅតែកើតមានជារៀង រហូតមក ។ ពេលខ្លះថៅកែរថយន្តលួចតាមដានទាន់តៃកុងរថយន្ត កំពុងតែលួចបូមប្រេងលក់នៅចំណុចខាងលើ ក៏មិនឃើញមានសមត្ថកិច្ចណាចាត់វិធានការដែរ រហូតក្លាយជាតំបន់ទិញលក់ប្រេងក្នុងតម្លៃថោកជាងទីផ្សារទៅហើយ ។
ពេលដែលអ្នកយកព័ត៌មានសាកសួរ ទៅសមត្ថកិច្ចទាក់ទិននឹងទីតាំងទទួលទិញផលចោរកម្មនេះសមត្ថកិច្ចបានប្រាប់ថា ពួកគេអត់ដឹងទេ ហើយក៏មិនដែលទទួល បានព័ត៌មានថា មានកន្លែងទទួលទិញផល ចោរ កម្មដែរ ព្រោះអត់មានពាក្យបណ្តឹង ៕
ដោយ៖ ហេង នរិន្ទ្រ