លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ក្រុមមេដឹកនាំសៀមតែងតែប្រើល្បិចកលពឹសពុលដាក់កម្ពុជានាយករដ្ឋមន្ត្រី សៀម រដ្ឋមន្ត្រីការបរទេស និងមេទ័ព និយាយមិនត្រូវគ្នាទេ មិនអាចឲ្យកម្ពុជាជឿទុកចិត្តបានទេ?

២- តាំងពីខែធ្នូ២៥មកដល់ពេលនេះមានរយៈពេល៥ខែហើយ គឺជាពេលសមល្មមឲ្យខ្មែរត្រៀមលក្ខណៈខ្លួនបានគ្រប់គ្រាន់សម្រាប់ទប់ទល់ការវាយប្រហារណាមួយពីសៀម?

៣- សន្តិភាពអាចស្ថិតស្ថិរបានយូរអង្វែង លុះត្រាតែកម្ពុជាមានកម្លាំងថែរក្សានិងការពារសន្តិភាពរឹងមាំទើបគេចផុតពីការយាយីពីខ្មាំងសត្រូវសៀមបាន?

៤- ចាប់ពីពេលនេះតទៅដោយសារសៀមមានមហិច្ឆតាឈ្លានពានកម្ពុជា កម្ពុជានិងសៀមមិនបានសុខនឹងគ្នាទេ?

៥- សៀមបានលុបMOU២០០១មានន័យថាសៀមបានលុបយន្តការទ្វេរភាគីហើយ តើសៀមនិយាយពីចរចាទ្វេរភាគីស្អីទៀត?

៦- កម្ពុជាមានតែរកផ្លូវមួយទៀតដើម្បីឲ្យអន្តរជាតិចូលអន្តរាគាគមន៍ ស្របទៅតាមច្បាប់អន្តរជាតិ។

៧- សៀមចង់ដាក់ទូតមកកម្ពុជាវិញដើម្បីស្តារទំនាក់ទំនងឲ្យមានប្រក្រតីភាពឡើងវិញ ដើម្បីមានប្រក្រតីភាពឡើងវិញ សៀមត្រូវដកថយពីទឹកដីខ្មែរដែលសៀមបានឈ្លានពាន ឲ្យប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំមកខ្មែរវិញ?

៨- សៀមជាមជ្ឈមណ្ឌលឆបោកតាមអនឡាយដ៏ធំនៅអាស៊ី តែសៀមបានយកឡេះចូលមកធ្វើសកម្មភាពបង្ក្រាបឧក្រឹដ្ឋកម្មឆបោកតាមអនឡាយក្នុងទឹកដីកម្ពុជាបន្លំមតិសាធារណៈជាតិអន្តរជាតិ។

៩- ការដោះលែង ថាក់ ស៊ីន ពីពន្ធនាគារជារឿងផ្ទៃក្នុងសៀម ឯកម្ពុជាជារឿងដោយឡែក?

១០- ពាក្យសំដីនិងអាកប្បកិរិយារបស់មេដឹកនាំសៀមសុទ្ធបង្កប់នូវឧបាយកលពឹសពុល មិនអាចឲ្យខ្មែរជឿទុកចិត្តបានឡើយ?

...

ប្រភព ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print