តុលាការ​កំពូល​បើក​សវនាការ​សំណុំ​រឿង​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ បើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងអង្គសេចក្តីសំណុំរឿងនេះម្តងរួចមកហើយ ។ សាលក្រមនេះ គ្រោងប្រកាសនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។

លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕

image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print