ភ្នំពេញ ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖
១-បុគ្គលដែលមានភិនភាគដូចការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គមនេះ ត្រូវបានកងរាជអាវុធហត្ថស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារយោធិននៃកងរាជអាវុធហត្ថរូបនេះ សេរីបាត់មុខពីអង្គភាព។ យោងសេចក្តីសម្រេចលេខ០០៨/២០២៦ លឈ. ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ព្រឹន្ទបាលទោ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ។
២-ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននិងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះតាមនីតិវិធី។
សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា










