ស្លាប់ម្នាក់​ របួសស្រាលម្នាក់​ ក្រោយម៉ូតូពីរគ្រឿងប៉ះដៃចង្កូតគ្នាដួលបោកក្បាលនិងផ្លូវ

ចែករំលែក៖

​ ភ្នំពេញ​ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ចំណែកឯបុរសម្នាក់ទៀតរងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពេលពួកគេជិះប៉ះដៃចង្កូតគ្នាហេីយជនរងគ្រោះដួលបោកក្បាលនៅនឹងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃទី២៤​ ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2HJ-2790ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម​ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាក MSLAZ ពាក់ផ្លាកលេខ ពោធិសាត់ 1 L-0940 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿន​ លុះពេលជិះទៅដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតគ្នាធ្វើឲ្យដួលទាំងសងខាងបោកក្បាលបុរសរងគ្រោះនៅនឹងផ្លូវស្លាប់ភ្លាមៗចំណែកឯភាគីម៉ូតូមួយគ្រឿងទៀតរងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំងសួរនាំបន្ត។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print