ភ្លៀងលាយឡំខ្យល់កន្រ្តាក់បណ្តាលឲ្យបាក់មែកឈើសង្កត់លើបុរសម្នាក់ស្លាប់គួរឲ្យសង្វែគ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសជាអ្នករើសអេតចាយម្នាក់បានស្លាប់គួរឲ្យសង្វែគ​ ក្រោយពេលអូសរទេះចូលទៅជ្រកភ្លៀងក្រោមដើមឈើរ ខណៈមានខ្យល់បក់បោកកន្រ្តាក់ខ្លាំងបណ្តាលឲ្យបាក់មែកសង្កត់លើ​ កាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុង ស្ថិតក្នុងសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានអូសរទេះដើរើសអេតចាយកក្រោយមកស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនិងខ្យល់កន្រ្តាក់ ខណៈជនរងគ្រោះបានអូសរទេះចូលទៅជ្រកនៅក្រោមដើមឈើរនោះ ស្រាប់តែបាក់មែកមកពីលើសង្កត់ចំក បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់មកក៏មានប្រជាពលរដ្ឋក្បែរខាងឃើញរួចក៏នាំគ្នារត់ទៅមើលហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសព។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញផ្នែកបច្ចេកទេសចុះមកពិនិត្យទៅលើសពរួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print