ភ្នំពេញ៖ ក្រោមការដឹកនាំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមផែនការរបស់ លោក ជួន ណារិន្ទ កម្លាំងនគរបាលខណ្ឌកំបូល បន្តបង្ក្រាបបទល្មើសឆបោកក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះប្រតិបត្តិការ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី «ឆបោកទម្លាក់យោង» នៅចំណុចផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លាង ធី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រចំពោះចំណាត់ការរហ័សរបស់សមត្ថកិច្ច ខណៈបទល្មើស «ទម្លាក់យោង» កំពុងបង្កការព្រួយបារម្ភដល់សង្គម និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិដោយមិនដឹងខ្លួន។ សាធារណជនក៏អំពាវនាវឲ្យបន្តរឹតបន្តឹង និងបង្ក្រាបឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះមុខសញ្ញាឆបោកគ្រប់រូប ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕










