រដ្ឋមន្ត្រី ហួត ហាក់៖ «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានសាមគ្គីភាព កិច្ចសហការល្អ និងការអនុវត្តការងារប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ»

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ សម្រាប់បន្តជំរុញការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះ បានធ្វេីឡេីង​នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦​ ដោយ​មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) សរុបចំនួនប្រមាណ ២០០រូប។

...

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាទៅលើសេចក្តីរាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ជំរឿនមន្ត្រី និង វឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍, សេចក្តីព្រាងគោលការណ៍ណែនាំការប្រឡងប្រណាំងអង្គភាព ស្អាត ឆ្នើម,  សេចក្តីរាយការណ៍ស្តីពីការត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩, សេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ឧទ្យានជាតិភ្នំគូលែន ២០២៦-២០២៨ ព្រមទាំងលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម «បញ្ចប់អណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print