សិង្ហបុរី៖ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kevin C. Brosseau អនុរដ្ឋមន្ត្រី ការពារជាតិកាណាដា។
ក្នុងកិច្ចជំនួបនោះ ក៏បានផ្តោតទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសសន្តិសុខសាយប័រ ប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរគណៈប្រតិភូកងទ័ព៕ដោយ៖តារា









