ក្រសួងការពារជាតិ​កម្ពុជា​-កាណាដា​ ផ្តោតទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​ ជាពិសេសសន្តិសុខសាយប័រ ប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរគណៈប្រតិភូកងទ័ព

ចែករំលែក៖

សិង្ហបុរី៖​ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦​ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kevin C. Brosseau អនុរដ្ឋមន្ត្រី ការពារជាតិកាណាដា។

ក្នុងកិច្ចជំនួបនោះ ក៏បានផ្តោតទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសសន្តិសុខសាយប័រ ប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរគណៈប្រតិភូកងទ័ព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print