ប្រពន្ធខឹងប្តីជេរប្រមាថ ដៀលពូជ ទាញពូថៅកាប់ប្តីចំនួន ៤ពូថៅ ចំក្បាល រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ វេលាម៉ោង១៦ និង៣០នាទី មានករណីហិង្សាមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ ឆ្នំា ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ ៤៨ ឆ្នំា ត្រូវជាប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់។

មូលហេតុនៃអំពើហឹង្សានេះបណ្តាលមកពីជនរងគ្រោះជេរប្រមាថធ្ងន់ៗ និងដៀលពូជអម្បូរខាងប្រពន្ធ ធ្វើឲ្យជនសង្ស័យខឹងទាញពូថៅវាយតែម្តង។

ក្រោយបានទទួលបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមទូរស័ព្ទ រួចមក កម្លាំងជំនាញរបស់អធិការដ្ឋានស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវជុំវិញពីរឿងហេតុខាងលើ និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនិតិវិធី។

...

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print