គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យទីតាំងអាគារស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទសក្នុងមូលដ្ឋាន ដើម្បីបោសសម្អាតបទល្មើស​ (Scam Online)

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីទប់ស្កាត់​ការបោសសម្អាតបទល្មើសអនឡាញ (Scam Online) ចេញពីមូលដ្ឋានរបស់ខ្លួន​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ បានបន្តចុះត្រួតពិនិត្យនៅតាមទីតាំងអាគារ ,សណ្ឋាគារ ,ខុនដូ និងអាផាត ស្នាក់នៅគ្រប់គ្រង ជនបរទស និងការរស់នៅប្រមូលផ្ដុំ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណ:បញ្ជាបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តចុះត្រួតពិនិត្យការគ្រប់គ្រង ការរស់នៅប្រមូលផ្ដុំ ស្របតាមអនុក្រឹត្យលេខ ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និង ខ្នងផ្ទះនានា ពិសេស គឺ ឈានទៅបង្រ្កាបបទល្មើសឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា (Scam Online) នៅក្នុងមូលដ្ឋាន។

ក្នុងប្រតិបត្តិការនោះ​ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានឱ្យដឹងថា កម្លាំងអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តចុះត្រួតពិនិត្យ ជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើស ដែលអាចកើតឡើង ហើយបានបង្ការ បានទាន់ពេលវេលា។ លោកអភិបាលខណ្ឌ​ បានបញ្ជាក់ទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនិងការបង្ក្រាបនេះ ត្រូវប្រកាន់ភ្ជាប់ នូវ”បេះដូងក្ដៅ បាតដៃ ស”។

ជាមួយគ្នានេះ​ លោកអភិបាលខណ្ឌ​ ក៏បានលើកឡើងថាក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ លោកសូមណែនាំនិងព្រមានដល់មន្រ្តីក្រោមឪវាទទាំងអស់បើមានពាក់ព័ន្ធប៉ះពាល់ជាមួយបទល្មើស Online Scam ត្រូវលាងដៃ ក្នុងករណីមានការពាក់ព័ន្ធនោះ មិនមានការលើកលែងណាមួយឡើយ។

...

បន្ថែមពីនេះ​ លោកអភិបាល​ ក៏បានសង្កត់ធ្ងន់ថា មន្រ្តីមានសមត្ថកិច្ច ថ្នាក់ខណ្ឌ សង្កាត់ប៉ុស្តិ៍រដ្ឋបាល  ភូមិ ត្រូវបន្តចុះត្រួតពិនិត្យឲ្យជាប់ជាប្រចាំក្នុងករណីសង្ស័យត្រូវចុះបង្ក្រាបឲ្យបានទាន់ពេល ហើយជាពិសេសអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ត្រូវតាមដានមើលតាមអាគារខុនដូសណ្ឋាគារផ្ទះសំណាក់ផ្ទះជួលជាដើមព្រោះក្នុងរយៈពេលកន្លងមកនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print