ខេត្តបន្ទាយមានជ័យៈជនសង្ស័យជនជាតិថៃចំនួន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើប្រាស់សារធាតុញៀន ។
សមត្ថកិច្ចបន្តថាៈអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយ លោក កេីត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យនិងមានការរាយការណ៍ពីប្រជាពលរដ្ឋមានមុខសញ្ញាដែលគួរឲ្យសង្ស័យ នៅចំនុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ង៦និង១៥នាទៅល្ងាចថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសឡ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប០១ករណី បទល្មើសជាក់ស្តែង ពីបទ រក្សាទុក ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រេីប្រាស់នៅអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន០៥នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថា ÷ ជនសង្ស័យសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖១/-ឈ្មោះ SILTHAAI KEDUNGភេទប្រុស អាយុ២៨ឆ្នាំ
២/-ឈ្មោះ YUTTHA POOM NAMWONG
ភេទប្រុស អាយុ២៩ឆ្នាំ ។៣/-ឈ្មោះ YUTTAPONG NAMWONG ភេទប្រុស អាយុ២៩ឆ្នាំ ។៤/-ឈ្មោះ PARNITEP ASSAPAN ភេទប្រុស អាយុ២៧ឆ្នាំ ៥/-ឈ្មោះ SARUWOOT SANGSIL ភេទប្រុស អាយុ២៨ឆ្នាំ ។
ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់ថថា វត្ថុតាងដកហូតបានរួមមាន÷
- កាំភ្លើងខ្លី០១ដើម និងគ្រាប់ចំនួន០៥គ្រាប់។
– ម្សៅម៉តសថ្លាចំនួន០១ថង់ ស្មើទម្ងន់០,៥២ក្រាមសាច់ថ្នាំសុទ្ធ ។
– លិខិតឆ្លងដែន០៥ក្បាល។
– ទូរស័ព្ទចំនួន០៥គ្រឿង។
– សារាងចាក់ចំនួន០៤ ដើម។
– ជញ្ជីងថ្លឹងថ្នាំចំនួន០៣គ្រឿង។
– ឧបករណ៍អ៊ុតថង់ចំនួន០២គ្រឿង។
– ដបសម្រាប់ជក់ចំនួន០៤ ។
– ក្បាលវែបចំនួន០២ថង់។
– ទឹកថ្នាំបញ្ជូនក្នុងក្បាលវែបចំនួន០៥ដប។
– ក្បាលវែបមានទឹក វេចខ្ចប់រួចចំនួន៧០កញ្ចប់។
– ឧបករណ៍សម្រាប់ជក់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕វណ្ណា










