ខេត្តបាត់ដំបង ៖ សង្ស័យឆ្លងប្រព័ន្ធភ្លើងរថយន្ត០១ គ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅស្ទើទាំងស្រុងនៅវេលាម៉ោង ០០និង២០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចយានដ្ឋាន រ៉ាន សារ៉ា ស្ថិតក្នុងក្រុមទី០៣ ភូមិវត្តគ សង្កាត់វត្តគ ក្រុង-ខេត្ត បាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលឲ្យឆេះរថយន្តម៉ាកតូយ៉ូតាពណ៌ស ០១គ្រឿងដែលមានផ្លាកលេខ បាត់ដំបង 2C-9136 ខូចខាតអស់ប្រហែល៨០% ដែលមូលហេតុផ្តើមចេញពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្ត។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះត្រូវបានកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញរថយន្តចំនួន០១គ្រឿងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តទើបមិនបង្កឲ្យឆ្លងទៅដល់ផ្ទះអ្នកជិតខាង៕
...










