សមត្ថកិចឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​ប្រេីប្រាស់​ សារធាតុ​ញៀន​ខុសច្បាប់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យជនជាតិថៃចំនួន​៥នាក់​​ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើប្រាស់សារធាតុញៀន ។

  សមត្ថកិច្ចបន្តថាៈអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ លោក​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​បទ​បញ្ជា​ផ្ទាល់របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រម​ទាំង​មាន​ការ​សម្របសម្រួល​នីតិវិធីដោយ លោក​ កេីត​ វណ្ណា​រ៉េត​ ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយជ័យនិងមាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មានមុខសញ្ញា​ដែលគួរឲ្យ​សង្ស័យ​ នៅ​ចំនុច​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ នៅវេលាម៉ង៦និង១៥នាទៅល្ងាចថ្ងៃទី០៤ខែ​មិថុនា​ ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន  ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសឡ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប០១ករណី បទល្មើសជាក់ស្តែង ពីបទ រក្សាទុក ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  និងប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន០៥នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។

លោកឧត្ដមសេនីយ៍ត្រី​​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​ ÷ ជនសង្ស័យ​សង្ស័យ​ដែល​ត្រូវឃាត់​ខ្លួនមាន​ឈ្មោះ​៖១/-ឈ្មោះ SILTHAAI KEDUNGភេទប្រុស អាយុ២៨ឆ្នាំ 

‎២/-ឈ្មោះ YUTTHA POOM NAMWONG 

ភេទប្រុស អាយុ២៩ឆ្នាំ ។៣/-ឈ្មោះ YUTTAPONG NAMWONG ភេទប្រុស អាយុ២៩ឆ្នាំ ។‎៤/-ឈ្មោះ PARNITEP ASSAPAN ភេទប្រុស អាយុ២៧ឆ្នាំ ៥/-ឈ្មោះ SARUWOOT SANGSIL ភេទប្រុស អាយុ២៨ឆ្នាំ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​បញ្ជាក់​ថថា វត្ថុតាងដកហូតបានរួមមាន÷

‎- កាំភ្លើងខ្លី០១ដើម និងគ្រាប់ចំនួន០៥គ្រាប់។

– ម្សៅម៉តសថ្លាចំនួន០១ថង់ ស្មើទម្ងន់០,៥២ក្រាមសាច់ថ្នាំសុទ្ធ ។

– លិខិតឆ្លងដែន០៥ក្បាល។

– ទូរស័ព្ទចំនួន០៥គ្រឿង។

– សារាងចាក់ចំនួន០៤ ដើម។

– ជញ្ជីងថ្លឹងថ្នាំចំនួន០៣គ្រឿង។

– ឧបករណ៍អ៊ុតថង់ចំនួន០២គ្រឿង។

– ដបសម្រាប់ជក់ចំនួន០៤ ។

– ក្បាលវែបចំនួន០២ថង់។

– ទឹកថ្នាំបញ្ជូនក្នុងក្បាលវែបចំនួន០៥ដប។

– ក្បាលវែបមានទឹក វេចខ្ចប់រួចចំនួន៧០កញ្ចប់។

...

– ឧបករណ៍សម្រាប់ជក់មួយចំនួន ។បច្ចុប្បន្ន​ជន​សង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print