បុរសចំណាស់ចង.កបញ្ចប់ជីវិតក្នុងរោងដាក់ចំបើងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសចំណាស់ម្នាក់ពុំដឹងជាមានវិបត្តិអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញក៏សម្រេចិត្តចង.កធ្វើអត្តឃាតបញ្ចប់ជីវិតនៅក្នុងរោងដាក់ចំបើង ។ សាកសពបុរសរងគ្រោះត្រូវបានកូនប្រសារស្រីប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចរោងដាក់ចំបើងខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនងគ្រោះឈ្មោះ កង លន់ អាយុ៧៣ឆ្នាំមុខរបរកសិករ បច្ចុប្បន្នរស់នៅក្នុងភូមិកើត-ឃុំកើតហេតុ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុឈ្មោះ រី សំបូរ ភេទស្រី អាយុ៤០ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះបបានដើរទៅខាងក្រោយផ្ទះ ដើម្បីយកចំបើងឲ្យគោស៊ី ខណៈដើរទៅដល់ក៏បានប្រទះឃើញលោកឪពុកក្មេកចង.កស្លាប់នៅក្នុងរោងដាក់ចំបើង ទើបរូបគាត់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូននាំគ្នាជួយកាត់ទម្លាក់សាកសពលោកឪពុក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធទៅនឹងជនរងគ្រោះចង.កធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុនោះទេ ៕

img_1614 img_1614 img_1615img_1615

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print