ចាប់ខ្លួនមុខសញ្ញាលួចម៉ូតូនៅក្នុងបុរីប៉េងហ៊ួតបឹងឈូក

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាលួចម៉ូតូនៅក្នុងបុរីប៉េងហួតបឹងឈូកម្នាក់ត្រូវបានម្ចាស់ម៉ូតូស្វែងរកឃើញហើយក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយពីម្ចាស់ម៉ូតូចាប់បានក៏បញ្ជូនខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះឡុង  ភក្តី  ភេទប្រុស  អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងឈូក ។ ចំណែនជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រៃវែង1F-6558  មានឈ្មោះអ៊ុន វិច្ឆ័យ  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងឈូក មានស្រុកកំណើតនៅខេត្តព្រៃវែង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ  ដោយឡែកម៉ូតូប្រគល់ឲ្យម្ចាស់វិញបន្ទាប់ពីមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា  ៕

img-20160922-wa0004

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print