សមត្ថកិច្ចចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ ៧៤ទីតាំងរកឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន ៤៥២នាក់

ចែករំលែក៖

គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានីភ្នំពេញ​ ដឹក​នាំ​ និង​បញ្ជាផ្ទាល់​ដោយ​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី១០​ ខែមិថុនា ឆ្នាំ២០២៦ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ និង​បង្រ្កាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​
បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យសរុប​ចំនួន​ ៧៤ទីតាំង​ ក្នុងនោះ​៖​
១.​ ខណ្ឌ​សែន​សុខ​៖​ បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ online scams ១ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥នាក់​ និង​វត្ថុតាង​មួយចំនួន​។
២.​ ខណ្ឌ​៧មករា​៖​ បង្រ្កាប​ទីតាំង​បទល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់​ ១ទីតាំង​ ដកហូត​សម្ភារ​មួយ​ចំនួន​ធំ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៦នាក​។
៣.​ រកឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន​ ៤៥២នាក់​ និង​មាន​អ្នក​ស្នាក់នៅ​ខុសច្បាប់ចំនួន​ ២នាក់។
៤.​ បាន​ផាកពិន័យ​ម្ចាស់​ទីតាំង​ចំនួន​ ៤សរុប​ថវិកា​ ១៦.០០០.០០០រៀល។
ជនសង្ស័យ​ និង​វត្ថុតាង​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​បន្ត​នីតិវិធី​៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print