គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ និងបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស
បានចុះត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន ៧៤ទីតាំង ក្នុងនោះ៖
១. ខណ្ឌសែនសុខ៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន។
២. ខណ្ឌ៧មករា៖ បង្រ្កាបទីតាំងបទល្មើសល្បែងអនឡាញខុសច្បាប់ ១ទីតាំង ដកហូតសម្ភារមួយចំនួនធំ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក។
៣. រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២នាក់ និងមានអ្នកស្នាក់នៅខុសច្បាប់ចំនួន ២នាក់។
៤. បានផាកពិន័យម្ចាស់ទីតាំងចំនួន ៤សរុបថវិកា ១៦.០០០.០០០រៀល។
ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី៕ជ្រោយពេជ្រ









