មន្រ្តី​ជំនាញកំពង់ស្ពឺ រកឃើញ ក្រុមហ៊ុនឯកជនមួយ បានដឹកជញ្ជូនសំណល់គ្រាប់និងសំបកស្វាយ ទៅចាក់ចោលពាសវាពាសកាល ប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋនៅស្រុកគងពិសី

ចែករំលែក៖

ភ្នំពេញ៖ -ក្រុមហ៊ុនមួយមានឈ្មោះថា វែងសេង ហ្រ្គីន ត្រូវបានមន្រ្តី​ជំនាញខេត្តកំពង់ស្ពឺរកឃើញថា បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយសារត្រូវបានគេរកឃើញថាដឹកជញ្ជូនសំរាម សំណល់គ្រាប់ និងសំបកស្វាយ ទៅចាក់ចោលពាសវាពាសកាល ប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅស្រុកគងពិសី ។

  មន្រ្តី​ជំនាញបានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៦នេះថា ក្រោមកិច្ចសហការរវាង  មន្រ្តី​ជំនាញខេត្តកំពង់ស្ពឺ អាជ្ញាធរ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងទី លានចាក់សំរាមមួយកន្លែង ក្នុងភូមិសាស្រ្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនវែងសេងហ្រ្គីន បានដឹកសំរាម និងសំណល់ស្វាយ(សំបកនិងគ្រាប់) មកចាក់ចោលពាសវាលពាសកាល លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ព្រមទាំងមានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថានសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ។

មន្រ្តី​ជំនាញបានឱ្យដឹងដែរថាការចោលសំរាមពាសវាលកាលគឺជាទង្វើល្មើស ទៅនឹងក្រមបរិស្ថាន និងធធានធម្មជាតិ ដែលតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍សងការខូច ខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់នេះជាបន្ទាន់។

...

    ប្រភពដដែលនេះឱ្យដឹងផងថា មន្រ្តី​ជំនាញ ខេត្តកំពង់ស្ពឺតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់យកសំណល់ស្វាយ(សំបកគ្រាប់ និងទឹក) ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។ក្រៅពីនេះក៏ត្រូវ ផ្តល់សំណងការខូចខាត ត្រូវស្តារការខូចខាតបរិស្ថានឡើយវិញ ដោយក្រុមហ៊ុន ត្រូវប្រមូលសំណល់ស្វាយ(សំបកនិងគ្រាប់) ដែលបានចាក់លើដីប្រជាពលរដ្ឋ និងដីសាធារណៈ យកទៅដាក់នៅទី លានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដី ចាប់ពីពេលនេះ មានរយៈពេលមួយសប្តាហ៍។  ករណីក្រុមហ៊ុនមិនបានអនុវត្តតាម  មន្រ្តី​ជំនាញនឹងសម្រេចផ្អាកចេញលិខិតសម្រាប់អាជីវកម្ម៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print