រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចុះប្រមូលក្រុមជនអនាថាដែលរស់នៅតាមផ្លូវបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០៣៦ នេះបានសហការជាមួយមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះដេីរប្រមូលក្រុមជនអនាថាដែលបាននាំគ្នាដេីរដេកតាមក្រោមស្ពានអាកាស រឺដីឡូត៍ ធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែន បានឲ្យចុះប្រមូលបោសសម្អាតក្រុមអនាថាទាំងនោះដែលបាននាំគ្នា
ដេីរស្នាក់អាស្រ័យ(ដេក)តាមចិញ្ចេីមផ្លូវ ក្រោមស្ពាន ដីឡូត៍ បង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព ទេីបបញ្ជាឲ្យលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសង្គមកិច្ច អតិតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះប្រមូលដេីម្បីយកទៅមន្ទីរសង្គមកិច្ចរាជធានី។

ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងបានឃាត់ខ្លួនក្រុមជនអនាថាចំនួន១០នាក់ ក្នុងនោះមានស្រីម្នាក់ ។
ក្រោយឃាត់ខ្លួនជនអនាថាទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print