បុរសចំណាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈបុរសម្នាក់បានដេកស្លាប់ក្នុងបន្ទប់សង្ស័យមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ វ៉ន ដាវី អាយុ៦២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ តាមការរៀបរាប់ពីសាច់ញាតិបានឲ្យដឹងទៀតថាការស្លាប់នេះគឺដោយមានជំងឺប្រចាំកាយ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច័្ចយចុះមកពិនិត្យលើសពបុរសខាងលើនេះរួចហើយក៏បានសន្និដ្ឋានថាសពបុរសខាងលើនេះពិតជាស្លាប់ដោយសារមានជំងឺប្រចាំកាយពិតមែន(ដេកស្លាប់) បន្ទាប់សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ÷សី ហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print