កម្លាំងយោធា​ រុករកឃើញឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង ដែលជនល្មើសទម្លាក់ចោលក្នុងទឹក នៅភូមិសាស្ត្រខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមអ្នកដើរឆក់ត្រីដោយ​ប្រើឧប​ករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបាន​កម្លាំងយោធា​ ឆ្មក់​បង្ក្រាប ខណៈ​ពួកគេកំពុង​ដើរឆ​ក់ត្រី​ក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទ​លេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង​ និងដកហូត​វត្ថុតាង​ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង ដែលក្រុមជនល្មើសទម្លាក់ចោលក្នុងទឹកពេល​រត់គេច​ពីកម្លាំងយោធានោះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​យោធា​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបនោះ ដោយសារកម្លាំងយោធាមានគ្នាតិចពេក បានធ្វេី​ឱ្យ​ក្រុមអ្នកឆក់ត្រីទាំងនោះ​ បាននាំគ្នាបុករត់គេចខ្លួន​ចំនួន​ពីរលើក ដោយលើកទី១ រត់អស់ ១២០នាក់ និងលើកទី២ រត់អស់ ១២នាក់ទៀត។ ដូច្នេះ​អ្នក​ឆក់ដែលនៅសល់មានតែ ៤០នាក់ប៉ុណ្ណោះ។ 

ប្រពភដដែល​ បានបន្តថា​ បច្ចុប្បន្នក្រុមអ្នកឆក់ត្រីទាំងនេះ ត្រូវបាន​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ 

...

នាឱកាសនោះ​ដែរ​ មន្រ្តីយោធា​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋកុំនេសាទល្មើសច្បាប់ ព្រោះវាបំផ្លាញធនធានត្រី​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print