នគរបាលស្រុកបសេដ្ឋសហការជាមួយនគរបាលស្រុកត្រាំកក់បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ០៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការខេត្តកំពង់ស្ពឺ 

កំលាំងផ្នែកគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានស្រាវជ្រាវបង្ក្រាប់មុខសញ្ញាពាក់ព័ន្ធគ្រឿង ញៀនចំណុចភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ចំនួន០២នាក់៖​​

 ១/ឈ្មោះ ជួន សុភាភេទប្រុសអាយុ២៦ឆ្នាំ

 ២/ឈ្មោះ សឿន ចិត្តភេទប្រុសអាយុ២៥ឆ្នាំទាំងពីរនាក់រស់នៅភូមិសំរង ឃុំត្រពាំងធំខាងជើងស្រុក  ត្រាំកក់ខេត្តតាកែវ។ 

សមត្ថកិច្ចត្រួតពិនិត្យដកហូតវត្ថុតាងរួមមាន: -ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន០១កញ្ចប់ធំ។ -ទូរស៍ព្ទដៃ១គ្រឿង នឹងម៉ូតូ១គ្រឿងម៉ាក់Honda Dream C125ពណ័ខ្មៅ លេខតួND125N-0374624ស្លាកលេខតាកែវ1AG-1103។ 

ដោយមានសហការល្អជាមួយកម្លាំងនគរបាលអធិការស្រុកត្រាំកក់  កំលាំងសមត្ថកិច្ចបានបន្តនិតិវិធី ឃាត់មុខសញ្ញាពាក់ពន្ធ័ជាមេក្លោងចំនួន០២នាក់ចំណុចលើផ្លូវលំភូមិសំរង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ខេត្តតាកែវ

 ១/ឈ្មោះ ឈ្មោះខុម ពិសិដ្ឋ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ។

 ២/ឈ្មោះ លន ស្រីហមភេទស្រីអាយុ២២ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិខ្វាវ ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវ ដកហូតទូរស៍ព្ទដៃចំនួន០២គ្រឿង។ 

សរុបវត្ថុតាងនិងជនសង្ស័យ(ជនសង្ស័យចំនួន០៤នាក់ស្រី០១នាក់ ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន ០១កញ្ចប់ធំ ទូរស៍ព្ទ០៣គ្រឿង នឹងម៉ូតូ១គ្រឿង)។ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print