លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន និងមន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរ ៨៨នាក់ ត្រូវថៃបញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៤​៖៤៥នាទី មន្ត្រីជំនាញបានទទួល ពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៨៨នាក់ ក្នុងនោះស្រី ៣២នាក់ និងកុមារ ០៧នាក់។

ប៉ុស្តិ៍បានចែកអាហារសម្រន់មួយចំនួនដល់ពួកគាត់ មានបាយសាច់ជ្រូក ពងទាខ នំប៉័ង និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗទទួលបានបាយ ០១ប្រអប់ នំប៉័ង ០១ដើម ទឹកសុទ្ធ ០១ដប។

អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។

តាមការបញ្ជាក់របស់មន្រ្តីជំនាញ ពលករខ្មែរទាំងនេះ បានចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ ។
សូមបញ្ជាក់ថា , បញ្ហាមេខ្យល់ ដែលបាននាំពលករខ្មែរឆ្លងទៅប្រទេសថៃ តែបង្កើតមានជាបន្តបន្ទាប់ តាមបណ្ដោយព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ ដូច្នេះសមត្ថកិច្ចអាជ្ញាធរ គួរមានវិធានការរឹតបន្តឹងឲ្យមានសមត្ថភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print