បុរសម្នាក់ឡើងផ្សារដំបូលផ្ទះដោយខ្លួនឯងត្រូវអគ្គិសនីឆ្លងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖ បុរស​អ្នកលក់​អី​វា៉ន់​ចាបហួយ​ម្នាក់និង​ចេះ​ផ្សា​រដែក​ផង​ បាន​ទិញ​ដែក​យក​មក​ត​សំ​យាប​ផ្ទះ​ដោយ​ខ្លួនឯង ដោយ​មិន​បាន​ជួល​ជាង​ឲ្យ​មក​ធ្វើ​ឲ្យ​នោះ​ទេ ហើយ​ក្រោយ​ពេល​ធ្វើ​ប៉ុន្មាន​ថ្ងៃ​រួច​មក គាត់​ក៏​ដំឡើង​គ្រោង​ដែក​ដំបូល​សំ​យាប​នោះ​ស្ទើរតែ​រួចរាល់​ទៅ​ហើយ  ជា​ចុង​ក្រោយ ខណៈ​គាត់​ឡើង​ទៅ​ផ្សា​រដែក​បន្ត​ទៀតក៏​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​គ្រោង​ដំបូល​កម្ពស់​៣​ម៉ែត្រ​ផ្កាប់មុខ​លើ​ឥដ្ឋការ៉ូសន្លប់​បាត់​មាត់​បាត់​ក ហើយ​ពេល​ប្រពន្ធ​និង​អ្នក​ជិតខាង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ដល់​មន្ទីរពេទ្យ​បាន​រយៈពេល​ប្រមាណ​១៥​នាទី​ប៉ុណ្ណោះ​គាត់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។

ហេតុការណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​L4 ផ្លូវ​លេខ​១ បុរី​មង្គល​ពិត ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ​ហ៊ឹ​ម ខ្នា អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និយាយ​ថា បុរស​ខាងលើ​ពុំ​មែន​ជា​ជាងដែក​អាជីព​អី​នោះ​ទេ ប៉ុន្តែ​គាត់​ចេះ​ផ្សារ​ដែក ហើយ​បាន​ទិញ​ដែក​មក​ត​សំ​យាប​ផ្ទះ​ដោយ​ខ្លួនឯង ដោយ​មិន​បាន​ជួល​ជា​ងឲ្យ​មក​ធ្វើ​ឲ្យ​នោះ​ទេ ។ ប៉ុន្មាន​ថ្ងៃ​មកនេះ គាត់​បាន​ដំឡើង​គ្រោង​ដែក​ដំបូល​នោះ​ស្ទើរតែ​ជិត​រួចរាល់និង​ជិត​បាន​ប្រក់​ដំបូល​ទៅ​ហើយ គាត់​បាន​យក​ប៉ុស្តិ៍​ផ្សា​រទៅ​ចង​ជាប់​ជាមួយ​ដែក​គ្រោង​ដំបូល​សំ​យាប​ដែល​គាត់​កំពុងដំឡើង​នោះ ។

ក្រុម​គ្រួសារ​អ្នក​ស្លាប់​បន្ត​ថា លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ពេល​ឡើង​ផ្សា​រដែក​បន្តទាំង​កណ្ដាលថ្ងៃត្រង់ ខណៈនោះ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​គ្រោង​ដែក​ដំបូល​នោះ​កម្ពស់​ប្រមាណ​៣​ម៉ែត្រ​ផ្កាប់មុខ​លើ​ឥដ្ឋការ៉ូ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ។ ពេល​នោះ​ប្រពន្ធ​គាត់​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​លើ​កបុរស​នេះ​ដាក់​លើ​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​កាន់​មណ្ឌល​សុខភាព​កំ​រៀង ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់​ថា​ មិន​មាន​លទ្ធភាព​ដែល​អាច​ជួយ​សង្គ្រោះ​បាន ក៏​ប្រាប់​ឲ្យ​ប្រញាប់​ដឹក​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ប្រភព​ខាងលើ​បាន​ប្រាប់​ទៀត​ថា លុះ​ពេល​ទៅ​ដល់ គ្រូពេទ្យ​មិន​បាន​រា​រែក​​នោះ​ទេ បាន​នាំ​យក​បុរស​នោះ​ចូល​កាន់​បន្ទប់សង្គ្រោះបន្ទាន់​ភ្លាម​ៗ ហើយ​រយៈពេល​១៥​នាទី​ក្រោយមក គ្រូពេទ្យ​បាន​ប្រាប់​ថា ខំ​ជួយ​អស់ពី​លទ្ធ​ភាព​ហើយ ប៉ុន្តែ​មិន​អាច​ជួយ​បាន ។ ជា​អកុសល​ទីបំផុត​បុរស​នោះក៏​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្ដាយ​បំផុត។ បន្ទាប់​មក​ប្រពន្ធ​គាត់និង​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​ដឹក​សព​ត្រលប់​ទៅ​ផ្ទះ​វិញ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យបានដឹង​។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះភ្លាម នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​បានឃើញ​ជន​រង​គ្រោះ​យក​ប៉ុស្តិ៍​ផ្សា​រដែកទៅ​ចង​ជាប់​ជាមួយ​ដែក​គ្រោង​ដំបូល​សំ​យាប​ដែល​កំពុង​ដំឡើង​នោះ ហើយ​នៅ​គល់​ឌូ​យ​ខ្សែ​ប៉ុស្តិ៍​ផ្សា​រដែល​ដោត​ជាមួយ​ព្រី​ភ្លើង​នោះ​បាន​ដាច់​រលាត់  លុះ​ពេល​ត្រូវ​ខ្យល់​បក់​បោក​យោល​យោកចុះឡើង​ៗ ធ្វើ​ឲ្យ​គល់​ឌូ​យ​ដែល​ដាច់​រលាត់​នោះ​ប៉ះ​ជាមួយ​ដែក​គ្រោង​ដំបូលទើប​ឆ្លង​ចរន្ត​ឆក់​បុរស​ខាងលើ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​កម្ពស់​៣​ម៉ែត្រ​ផ្កាប់មុខ​លើ​ឥដ្ឋការ៉ូ​រហូត​ដល់​ស្លាប់​បែប​នេះ​តែ​ម្ដង ។

...

ទោះបីជា​បែប​ណា នេះ​គ្រាន់តែ​ជា​សន្និដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ ក្រោយមក​នគរបាល​ខាងលើ​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញដើម្បី​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​និងធ្វើកោសល្យវិច័យ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print