ក្នុង១ថ្ងៃមនុស្សប្រុសស្រី០២នាក់បានខ្យល់គស្លាប់ពីរករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន០២បានស្លាប់ដោយសារខ្យល់គក្នុងថ្ងៃតែមួយនៅស្រុកពីរផ្សេងគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៨ ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ចយ ម៉ាប់  ភេទ ប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើត ភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅធ្វើចំការនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ 

ករណីទី២ កើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដីចំការដំឡូងមី ស្ថិតក្នុងក្រុមទី០២ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ឆេង អូន ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ ។

...

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print