ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន០២បានស្លាប់ដោយសារខ្យល់គក្នុងថ្ងៃតែមួយនៅស្រុកពីរផ្សេងគ្នា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៨ ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ចយ ម៉ាប់ ភេទ ប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើត ភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅធ្វើចំការនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ករណីទី២ កើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដីចំការដំឡូងមី ស្ថិតក្នុងក្រុមទី០២ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ឆេង អូន ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕










