ក្នុងរយៈពេល ៥ខែឆ្នាំនេះ! ទំហំ​ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ​សម្រេច​បានជាង ១,២​ពាន់លានដុល្លារ កើនឡើងជាង ១៧% ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ក្នុង​រយៈពេល ៥ខែ ​ឆ្នាំ​២០២៦នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ​១,២ ​ពាន់លានដុល្លារ កើន​ឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់វិនិ​​យោគិន​ជប៉ុន​មក​លើ​បរិយាកាស​ធុរកិច្ច។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា​ បាន​បង្ហាញ​ថា ​គិតចាប់ពីខែមករា ​ដល់ខែឧសភា ២០២៦ ​​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ​៧៦៦ ​លានដុល្លារ ​កើនឡើង ២០,៦% ​ចំណែកឯជប៉ុននាំចូលមកវិញ​មានតម្លៃ​ ៤៣៤ ​លានដុល្លារ​ កើន ១១,៨%។​

បើតាម​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​អ្នកឧកញ៉ា លឹម ហេង​ បានយល់ឃើញថា ​កម្ពុជា-ជប៉ុន​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) ធ្វើឱ្យទំហំពា​ណិជ្ជ​កម្ម​កើនឡើង។

កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំ​ផ្សេងៗ ​ខណៈផលិត​ផល​កសិកម្មរបស់កម្ពុជា​មួយចំនួន​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។ ​

សូមជម្រាបជូនថា​ នៅ​ឆ្នាំ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ ​កើន​ ១៧,១៤% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ​ចំណែកជប៉ុននាំចូលមកវិញ​ មាន​តម្លៃ៩៥៦ ​លានដុល្លារ​ កើន ២៧%៕​ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print