ទាហាកូរ៉េខាងជើង ឆ្លងព្រំដែនចូលកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Yonhap នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា កូរ៉េខាងត្បូងបានឃាត់ខ្លួនទាហានម្នាក់មកពីកូរ៉េខាងជើង បន្ទាប់ពីទាហានរូបនោះ បានឆ្លងព្រំដែនចូលមកក្នុងសប្តាហ៍នេះ ហើយត្រូវបានគេជឿថា ទំនងជាការរត់ចុះចូល។

យោធាកូរ៉េខាងត្បូង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខាងយោធាបានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់ នៅខ្សែបន្ទាត់ព្រំដែនកណ្តាល កាលពីយប់ថ្ងៃអង្គារ ហើយអាជ្ញាធរពាក់ព័ន្ធនាពេលនេះ កំពុងបើកការស៉ើបអង្កេតលម្អិត។ ជនជាតិកូរ៉េខាងជើងរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចូលមកកូរ៉េខាងត្បូង គិតចាប់តាំងពីឧបទ្វីបកូរ៉េ ត្រូវបានបែកខ្ញែកដោយសារសង្រ្គាមកាលពីទសវត្សរ៍ឆ្នាំ១៩៥០។
ភាគច្រើននៃពួកគេ បានរត់ឆ្លងចូលទៅកាន់ប្រទេសចិនជាមុនសិន បន្ទាប់មកបន្តធ្វើដំណើរទៅប្រទេសទី៣ មុនពេលចុងក្រោយ មកដល់កូរ៉េខាងត្បូង។ សកម្មភាពរត់ចុះចូលឆ្លងព្រំដែនគោក ដែលខណ្ឌចែកឧបទ្វីបកូរ៉េគឺជារឿងកម្រ ដ្បិតតំបន់ព្រំប្រទល់នេះ សម្បូរទៅដោយព្រៃក្រាស់ មានបង្កប់គ្រាប់មីនពាសពេញ ហើយស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីទាហានទាំងសងខាង។
ជនជាតិកូរ៉េខាងជើងជាទូទៅ ត្រូវបានប្រគល់ឱ្យទៅទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល ដើម្បីឆ្លងកាត់ការត្រួតពិនិត្យ ក្រោយពេលមកដល់ប្រទេសកូរ៉េខាងត្បូង។ យោងតាមទិន្នន័យពីក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េរបស់ទីក្រុងសេអ៊ូល ជនជាតិកូរ៉េខាងជើងសុរបច្រើនជាង៣៤ ០០០នាក់ បានរត់ចេញពីប្រទេសរបស់ខ្លួន មកកាន់កូរ៉េខាងត្បូង។ កាលពីឆ្នាំ២០២៤ មានជនជាតិកូរ៉េខាងជើងចំនួន២៣៦នាក់ បានមកដល់ប្រទេសកូរ៉េខាងត្បូង៕

...

រូប​ថត​:Yonhap 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print