គ្រូធ្មប់ហ្គាណាប្រកាស “ដោះបណ្ដាសា” ឱ្យ Harry Kane ក្រោយមិនអាចរកគ្រាប់បាល់ទល់នឹងហ្គាណា

ចែករំលែក៖

គ្រូធ្មប់ជនជាតិហ្គាណា Nana Kwaku Bonsam បានអះអាងថា លោកបាន “ដោះបណ្ដាសា” ចេញពីប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតស្មើ 0-0 ជាមួយហ្គាណា នៅព្រឹត្តិការណ៍ World Cup 2026 កាលពីថ្ងៃអង្គារ។

មុនការប្រកួតពូល L រវាងអង់គ្លេស និងហ្គាណា គ្រូធ្មប់រូបនេះដែលអះអាងថាខ្លួនមានអំណាចខាងវិញ្ញាណ បានប្រកាសថា នឹងដាក់ “បណ្ដាសា” លើ Kane ដើម្បីរារាំងមិនឱ្យគេរកគ្រាប់បាល់បាន។

បន្ទាប់ពីការប្រកួតបញ្ចប់ដោយលទ្ធផលស្មើ និង Kane មិនអាចទម្លុះសំណាញ់ទីគូប្រកួតបាន Bonsam បានបង្ហោះវីដេអូមួយលើបណ្ដាញសង្គម ដោយនិយាយថា៖ «ឥឡូវនេះ ខ្ញុំនឹងដោះបណ្ដាសាចេញពី Harry Kane ដូច្នេះនៅប្រកួតបន្ទាប់ គាត់អាចរកគ្រាប់បាល់បាន។ Harry ខ្ញុំនឹងទៅជួបអ្នកផ្ទាល់។ សូមកុំខឹងអី ពួកយើងជាមិត្តនឹងគ្នា»។

Kane បានរកគ្រាប់បាល់ 2 គ្រាប់ក្នុងជ័យជម្នះ 4-2 របស់អង់គ្លេសលើក្រូអាត នៅការប្រកួតបើកឆាក World Cup ប៉ុន្តែក្នុងជំនួបទល់នឹងហ្គាណា គេបានខកខានឱកាសមាសមួយនៅម៉ោងបន្ថែម ពេលស៊ុតបាល់ពីចម្ងាយជិតទីយ៉ាងខ្លាំង ប៉ុន្តែបាល់ហោះរំលងរបារទី។

ឱកាសនោះអាចនាំឱ្យអង់គ្លេសទទួលបានជ័យជម្នះ និងធានាកៅអីទៅវគ្គបន្ទាប់ភ្លាមៗ ប៉ុន្តែទីបំផុតការប្រកួតបានបញ្ចប់ត្រឹមលទ្ធផល 0-0។

យ៉ាងណាក៏ដោយ Kane បានបញ្ជាក់ថា គេមិនបានគិតច្រើនអំពីការខកខានឱកាសនោះទេ។ «ខ្ញុំកំពុងរង់ចាំឱកាសបែបនេះកើតឡើង។ វាបានមកដល់ហើយ ប៉ុន្តែខ្ញុំមិនអាចគ្រប់គ្រងបាល់បានល្អគ្រប់គ្រាន់។ ក្នុងនាមជាខ្សែប្រយុទ្ធដែលលេងជាច្រើនឆ្នាំមកហើយ ខ្ញុំដឹងថា មិនមែនគ្រប់ឱកាសទាំងអស់សុទ្ធតែអាចបញ្ចូលទីបាននោះទេ»។

...

អង់គ្លេសបច្ចុប្បន្នមាន 4 ពិន្ទុពីការប្រកួត 2 លើកដំបូង ហើយនៅតែមានឱកាសខ្ពស់ក្នុងការឡើងទៅកាន់វគ្គ 32 ក្រុមចុងក្រោយនៃ World Cup 2026៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print