បុរស ម្នាក់ បេីក រថយន្ត បុក ខឿន ថ្ម ពុះ ចែក ទ្រូង ផ្លូវ និង ផ្លាកសញ្ញា ចរាចរណ៍ បណ្តាល អោយ រង ការ ខូច ខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ត ម៉ាក MAZDA PICK UP ក្នុងល្បឿនលឿនរេចង្កូតទៅបុកខឿន ថ្ម ពុះ ចែក ទ្រូង ផ្លូវ និង ផ្លាកសញ្ញា ចរាចរណ៍ បណ្តាល អោយ រង ការ ខូច ខាត ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍ នេះ បាន កេីត ឡើង កាល ពី វេលាម៉ោង ៣០ និង២០នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ ២០០៤ ក្នុងសង្កាត់ អូបែក ក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រួចដំណេីរជាមួយបុរសម្នាក់ទៀត បេីករថយន្ត ម៉ាក MAZDA PICK UP ពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 2BF-2849 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកឡេីងខឿនពុះចែកផ្លូវនិងបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច។ 

...

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print