សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងបរិបទពិភពលោកមិនប្រាកដប្រជា កម្ពុជាក៏ជួបបញ្ហាប្រឈមធ្ងន់ៗ តែនៅបន្តរឹងមាំការពារស្ថិរភាពជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ខណៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល និងភាពមិនប្រាកដប្រជាជាច្រើន កម្ពុជា ក៏បានជួបប្រទះបញ្ហាប្រឈមធំៗក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថាបបញ្ហាប្រឈមដែលកម្ពុជាបាននិងកំពុងប្រឈម រួមមានបញ្ហាសង្គ្រាមឈ្លានពានទឹកដីពីប្រទេសជិតខាង សង្គ្រាមការពារកេរ្តិ៍ឈ្មោះ និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ដែលបានជះឥទ្ធិពលដល់ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក្នុងបរិបទសកលក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងសមត្ថភាព និងស្វែងរកដំណោះស្រាយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ការពារផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ថា ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងខិតខំពង្រឹងខ្លួនថែមទៀត ដើម្បីឈានទៅកាន់ប្រទេសអភិវឌ្ឍន៍នាពេលអនាគត ហើយមហិច្ឆិតានេះ គឺទាមទារឱ្យមានការរួបរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍បន្ថែមថា ៖ ឥឡូវនេះសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង នោះបានទទួលស្គាល់ថា ត្រឹមរយៈពេល ៥ ខែកម្ពុជាបានកម្ទេចសម្បុក Online Scams បានល្អ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print