តើកម្ពុជាកំពុងប្រឈម “សង្គ្រាម៣មុខ” អ្វីខ្លះនៅក្នុងបរិបទពិភពលោកមិនប្រាកដប្រជា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងបរិបទពិភពលោកកំពុងរងការប្រែប្រួលយ៉ាងឆាប់រហ័ស និងពោរពេញដោយភាពមិនប្រាកដប្រជា កម្ពុជាកំពុងឈរមុខនឹងបញ្ហាធំៗដែលអាចចាត់ទុកថាជា “សង្គ្រាម៣មុខ” ដែលទាមទារការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងសម្របសម្រួលគ្រប់វិស័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តបានថា ស្ថានភាពបច្ចុប្បន្នមិនមែនជាបញ្ហាធម្មតាទេ ប៉ុន្តែជាបញ្ហាស្មុគស្មាញដែលប៉ះពាល់ទាំងសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិ ហើយកម្ពុជា ក៏បានកំពុងខិតខំដោះស្រាយបញ្ហាសំខាន់ៗចំនួន ៣ រួមមាន៖

១- សង្គ្រាមការពារកេរ្តិ៍ឈ្មោះជាតិ ពាក់ព័ន្ធនឹងបញ្ហា Online Scams ដែលមានការពាក់ព័ន្ធអន្តរជាតិ ប៉ុន្តែកម្ពុជាត្រូវបានរងផលប៉ះពាល់ខ្លាំង

២- សង្គ្រាមពាក់ព័ន្ធការពារអធិបតេយ្យ និងបូរណភាពទឹកដី

៣- សង្គ្រាមសេដ្ឋកិច្ចសកល ដែលកំពុងប៉ះពាល់ដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ច

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា កម្ពុជាបានឆ្លើយតបយ៉ាងសកម្ម និងមានលទ្ធផលជាក់ស្តែង ជាពិសេសក្នុងការបង្ក្រាបបណ្តាញ Online Scams ដែលក្នុងរយៈពេលប្រមាណ ៥ខែចុងក្រោយ ត្រូវបានសារព័ត៌មានអន្តរជាតិ និងបណ្តាប្រទេសជាច្រើនទទួលស្គាល់ថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹងវិធានការទាំងផ្នែកច្បាប់ សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារកេរ្តិ៍ឈ្មោះជាតិ និងធានាស្ថិរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។ 

កម្ពុជាមិនអាចបន្តស្ថិតក្នុងភាពក្រីក្រ ពឹងផ្អែកលើជំនួយពីបរទេសរហូតនោះទេ។ កម្ពុជាត្រូវហ៊ានប្រឈមនឹងបញ្ហានានា ឈានទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខ។ ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print