ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីហិង្សាវាយតប់គ្នា នៅមុខសាលារៀនចំរើនផល

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយតប់គ្នាទៅវិញទៅមក) ដែលបានកើតឡើងនៅចំណុចមុខសាលារៀនចំរើនផល ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៦នាក់ មានអាយុចន្លោះពី ១៦ ដល់ ១៧ឆ្នាំ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ក្រោយការស្រាវជ្រាវប្រមូលភស្តុតាង និងកំណត់អត្តសញ្ញាណពាក់ព័ន្ធនឹងអំពើហិង្សាខាងលើ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក បក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print