ស្ត្រីទី១កម្ពុជា អញ្ជើញជាអធិបតី អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»

ចែករំលែក៖

ខេត្តកណ្តាល ៖ ស្ត្រីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលជាសមិទ្ធផលនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សូមបញ្ជាក់ថា ៖ សារមន្ទីរនេះមានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា “អដ្ឋរស្ស” និងមានតាំងបង្ហាញប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ ។

ស្ត្រីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើកឡើងថា ៖ យើងត្រូវរួមគ្នាថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរយើងឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រោះនេះជាអត្តសញ្ញាណយើង ជាដួងព្រលឹងជាតិយើង ហើយក៏ជាថ្នាលសម្រាប់យើងទាំងអស់គ្នាសិក្សា ស្រាវជ្រាវ និងស្វែងយល់ទៀតផង ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print