ការប្រកួតវគ្គ 32 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិ ម៉ិកស៊ិក និង អេក្វាឌ័រ ត្រូវបានពន្យារពេលចាប់ផ្តើម មួយម៉ោង ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល រួមទាំងហានិភ័យនៃរន្ទះបាញ់នៅតំបន់ជុំវិញកីឡដ្ឋាន Estadio Azteca។
ការប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង 7:00 យប់ ត្រូវបានលើកទៅចាប់ផ្តើមនៅម៉ោង 8:00 យប់ ដើម្បីធានាសុវត្ថិភាពដល់កីឡាករ មន្ត្រីប្រកួត និងអ្នកគាំទ្រទាំងអស់។
ទោះបីជាការប្រកួតត្រូវបានពន្យារពេលក៏ដោយ កីឡាករនៃក្រុមទាំងពីរបានចាប់ផ្តើមការកម្តៅសាច់ដុំ (warm-up) ភ្លាមៗ បន្ទាប់ពីម៉ោងដែលគ្រោងចាប់ផ្តើមដំបូង។
...
អាជ្ញាធររៀបចំការប្រកួតបានបញ្ជាក់ថា ការសម្រេចចិត្តពន្យារពេលនេះ គឺអនុវត្តតាមវិធានការសុវត្ថិភាពរបស់ FIFA សម្រាប់ការប្រកួតដែលមានហានិភ័យពីអាកាសធាតុ៕










