ព្រៃផ្សៃណាស់! គ្រាន់តែឈរក្បែររបងផ្ទះ វាយយុវជនម្នាក់មានជម្ងឺ«វិបល្លាសស្មារតី» រហូតដល់ស្លាប់ រួចចងសពអូសចេញពីមុខផ្ទះដើម្បីបំបាត់ភស្តុតាងទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ មាន​អំពើ​ឃាតកម្ម​មួយបាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជន​ដៃដល់​ជា​ឃាតកបាន​ប្រើ​គល់​ឬ​ស្សី​វាយ​យុវជន​ម្នាក់​មាន​ជម្ងឺស​រសៃ​ប្រសាទ”​វិបល្លាស​ស្មារ​តី​”​រហូត​ដល់​ស្លាប់ គ្រាន់តែ​រឿង​ដេញ​គ្នា​ឲ្យ​ចេញពី​ក្នុង​របង​ផ្ទះ​មិន​ចេញ​។

ជន​រង​គ្រោះ​មានឈ្មោះ ចឹក រ៉េ​ត ភេទ​ប្រុស អាយុ​៣២ឆ្នាំ នៅ​លីវ មាន​ជ​ម្ងី​ប្រចាំ​កាយ​”​ជ​ម្ងី​ស​រសៃ​ប្រសា​ទ​” រស់​ក្នុង​បន្ទុក​ជាមួយ​ម្តាយ​វ័យ​ចំណាស់​អាយុ​៧២ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ​។

ជន​ដៃដល់​ជា​ឃាតកឈ្មោះ សែ​ស ធី ភេទ​ប្រុស អាយុ​៥២ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្គុល ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។

សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ទៀត​ថា នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃខែ​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ ចឹក រ៉េ​ត ជា​យុវជន​មាន​ជម្ងឺ​សរសៃ​ប្រសា​ទឬហៅ​ថា “​វិបល្លាស​ស្មារ​តី​” បាន​អូស​វ៉ា​លិស​មួយ​អត់​មាន​ខោអាវដើរ​ចេញពីផ្ទះ​ ពុំ​ដឹង​គោលដៅ​ទៅ​ណា​ឲ្យ​ពិតប្រាកដ​ទេ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១២ថ្ងៃត្រង់​ ថ្ងៃ​ដដែល​ ជន​រង​គ្រោះ​បាន​ដើរមក​ដល់​ផ្ទះ​ឈ្មោះ ជើង វាសនា នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ (ជា​​កន្លែង​កើតហេតុ​) ឃើញ​ទ្វាររបង​មាន​ចាក់សោ ជន​រង​គ្រោះ​បាន​បោះ​វ៉ា​លិស​ចូល​ទៅ​ក្នុង​របង​ផ្ទះ ហើយ​ក៏​ឡើង​ផ្លោះ​របង​លោត​ចូល​តាម​ក្រោយ​។

បន្ទាប់​មក​ ជន​រងគ្រោះ​ក៏​អូស​វ៉ា​លិសចូល​ទៅ​ដល់​ក្រោម​សំ​យ៉ាប​ផ្ទះ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ សែ​ស ធី មុខរបរជា​អ្នកយាម​ផ្ទះ​ឲ្យ​ឈ្មោះ​ជើង វាសនា ឃើញក៏​កាន់​គល់​ឬ​ស្សី​មូល​មួយ​កំណាត់​ទៅ​សួរនាំ​ជន​រង​គ្រោះនិង​ដេញ​ឲ្យ​ចេញ​ទៅ​ក្រៅ​ផ្ទះ​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ចេញ ទើប​ជនសង្ស័យ​វាយ​១ដំបង​គល់​ឬ​ស្សីចំ​ក​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​នៅលើ​​ដី ហើយ​ជន​ស​ង្ស័យ​បាន​វាយ​ជន​រង​គ្រោះ​ត្រង់​ក្បាល​ជា​ច្រើន​ដំបងទៀត រួច​ជាន់ក​បន្ថែម​រហូត​ដល់​ជន​រង​គ្រោះ​ស្លាប់តែម្តង។

​អ្វីដែលកាន់តែ​ព្រៃផ្សៃ​ជាង​នេះ​ទៀត​ ជនសង្ស័យ​បាន​ហែក​ភួយ​និង​យក​ខ្សែ​អង្រឹងចងក​សព​ជន​រង​គ្រោះ​អូស​ចេញពី​មុខ​ផ្ទះក្នុង​ចេតនា​ដើម្បី​បំបាត់ភស្តុតាង តែ​ពេល​នោះ​ព័ត៌មាន​ត្រូវ​បាន​គេ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគ​របាល​ស្រុក​ទ្រាំង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រីស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ដល់​និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្តង​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ជូន​អាណាព្យាបាល​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​ជា​ឃាតកត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print