ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការ ដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាកងរាជ អាវុធហត្ថក្រុងច្បាមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ ស្ថិត នៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ម៉ី ប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់ទីតាំង)។
ទី២-ឈ្មោះ ពេជ្រ សាវឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់ទីតាំង)។
ទី៣-ឈ្មោះ ធឹម ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកាន់ម៉ាស៊ីនភ្នាល់ល្បែងឡូតូ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (កាន់ម៉ាស៊ីន)។
ទី៤-ឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិរលាំងគ្រើលឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៥-ឈ្មោះ នៅ វង់លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី៦-ឈ្មោះ ម៉ម ស្រីម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៧-ឈ្មោះ គង់ នឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរស្រ្តីមេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង, ទូរសព្ទចំនួន ០៦គ្រឿង, កំព្យូទ័រចំនួន ០១គ្រឿង, បៀចំនួន ០១ហ៊ូ និងខ្សែរភ្លើងចំនួន ០១ដុំ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










