ព័ត៌មាននេះកំពុងមានការចាប់អារម្មណ៍ពីមហាជនច្រើនណាស់ … ម្ចាស់ទីតាំងថាមន្ត្រីសណ្តាប់ធ្នាប់«កាក់ឡានដឹក ទុរេន មិនឱ្យ ចូលផ្ទះ» តែ មន្ត្រី ប្រកែក ថាជាការ មូល បង្កាច់

ចែករំលែក៖

ភ្នំពេញ ៖ ជុំវិញករណីនេះ រដ្ឋបាលខណ្ឌទួលគោក បានចេញមកបំភ្លឺថា គឺជារឿងមិនពិត ហើយមិន ដូចការលើកឡើងរបស់ម្ចាស់ទីតាំងខាងលើឡើយ។ ប៉ុន្តែព័ត៌មាននេះកំពុងមានការចាប់អារម្មណ៍ពីមហាជនច្រើនណាស់ ….. ម្ចាស់ទីតាំងថាមន្ត្រីសណ្តាប់ធ្នាប់«កាក់ឡានដឹក ទុរេន មិនឱ្យ ចូលផ្ទះ» តែ មន្ត្រី ប្រកែក ថាជាការ មូល បង្កាច់ ! និយាយជារួមក្លាយទៅជារឿង «ស្មើនឹងប្រុសប្រកាន់ ប្រុសប្រកែក » ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឃើញបងប្អូនចែករំលែកវីដេអូ នៃការប៉ះទង្គិចពាក្យសំដីរវាងអ្នករកស៊ីលក់ទុរេន និងអាជ្ញាធរខណ្ឌទួលគោក ដោយស្រែកតឹងសរសៃកដាក់គ្នា។

អាជីវករលក់ទុរេន បានចោទអាជ្ញាធរថា បានយកឡានមកបិទគូទឡានដឹកទុរេនរប ស់គាត់ ដើម្បីដាក់ចូលក្នុងផ្ទះលក់ ដែលករណីនេះកើតឡើងនៅសង្កាត់ផ្សារដើមគ។

ការប៉ះទង្គិចគ្នានេះ ខណៈសេចក្តីរាយការណ៍ថា អាជ្ញាធរកំពុងចុះរៀបចំសណ្តាប់ធ្នាប់។
បញ្ហានេះមហាជនសូមឲ្យមានដំណោះស្រាយ និងការយោគយល់គ្នាខ្ពស់រវាងអាជ្ញាធរ និងពលរដ្ឋ ដើម្បីសេចក្តីសុខនៅក្នុងសង្គមរបស់យើង។

សម្រាប់ការដោះស្រាយបញ្ហាជាមួយប្រជាជនមូលដ្ឋាន អាជ្ញាធររបស់យើង ក៏មិនត្រូវប្រើវិធានការរឹងពេក ក្តៅពេក…. នោះឡើយ, ចង់បានបេះដូងពិតរបស់ពលរដ្ឋ សូមផុ្តល់ដំណោះស្រាយដោយទន់ភ្លន់ តែម៉ឺងម៉ាត់ឈរលើផល ប្រយោជន៍រួមទាំងអស់គ្នា។

បើតាមរយៈលិខិតបំភ្លឺចេញផ្សាយនៅ យប់ថ្ងៃទី៤ ខែកក្កដា រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ ការណ៍ដែលមន្ត្រីសណ្តាប់ ចុះទៅទីតាំងខាងលើ ព្រោះទីតាំង លក់ផ្លែឈើ(ទុរេន)បោះដុំនេះ មានទីធ្លាតូចចង្អៀត និង យកទ្រូ ងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីផ្ទេរទុកដាក់ទំនិញ។

តបនឹងការរិះគន់ពីមហាជន លើការអនុវត្តការងាររបស់មន្ត្រីខ្លួន រដ្ឋបាលខណ្ឌ ទួលគោក បានសង្កត់ធ្ងន់ថា កន្លងមក រដ្ឋបាលខណ្ឌ បានចុះអប់រំណែនាំម្ចាស់ទីតាំងខាងលើជាច្រើនលើកមកហើយ ប៉ុន្តែម្ចាស់ទីតាំងនេះ នៅតែមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

«ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨៖៥០នាទី កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះល្បា តនិងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លេខ២៧២ ក៏ឃើញរថយន្តដឹកទុរេនកំពុងចត និងផ្ទេរទំនិញលើទ្រូងផ្លូវ ហើយកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បានចុះឃាត់រថយន្ត ខាងលើយកមកអប់រំណែនាំនៅទីបញ្ជាការ ស្រាលរដ្ឋបាលខណ្ឌ (អតីតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់) តែម្ចាស់ទីតាំងមិនសហការ ហើយបែរជាយកកាមេរ៉ាទូរស័ព្ទថតឡាយបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន។» ។ រដ្ឋបាលខណ្ឌទួលគោក បំភ្លឺដូច្នេះដោយបានបញ្ជាក់ទៀត នៅក្នុងការផ្សាយផ្ទាល់នោះទៀតសោត ម្ចាស់គណនី បាននិយាយបំផ្លើសខុសពីការពិត និងវាយប្រហារលើអាជ្ញាធរមានសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

នៅក្នុងលិខិតដដែលរដ្ឋបាលខណ្ឌទួលគោក ក៏សុំឱ្យម្ចាស់គណនីរបស់ ទីតាំងលក់បោះដុំទុរេន នៅទីតាំងខាងលើ លុបចេញជាបន្ទាន់ វីដេអូ ដែលបានបង្ហោះផ្សាយព័ត៌មានមិនពិត និងមូលបង្កាច់ មកលើសកម្មភាព របស់អាជ្ញាធរខណ្ឌទួលគោក ក្នុងការរៀបចំសណ្តាប់ ធ្នាប់ជុំវិញផ្សារនាគមាស និងផ្សារដើមគ ។ ក្រៅពីនេះ រដ្ឋបាលខណ្ឌទួលគោក ក៏ទាមទារឱ្យម្ចាស់គណនី សុំទោស ជាសាធារណៈផងដែរ ហើយបើមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែង។
ក្នុងបណ្តាញសង្គមថ្ងៃនេះកាន់ចាប់អារម្មណ៍ អ្នកខ្លះបង្ហោះថា ៖ «រថយន្តសណ្ដាប់ធ្នាប់ របស់ ខណ្ឌទួលគោក ចុះមករៀបចំសណ្ដាប់ធ្នាប់ តែ រថយន្ត ចតកណ្ដាលផ្លូវ ធ្វើ អោយ បាត់បង់ សណ្តាប់ ធ្នាប់ ទៅវិញ ។ ខណ្ឌ ផ្សេងៗ សូមកុំយកគំរូ តាម រថយន្ត សណ្ដាប់ធ្នាប់ ខណ្ឌ ទួលគោក ចង់ អប់រំ ណែនាំ ប្រជាពលរដ្ឋ ត្រូវ អប់រំ ណែនាំ ខ្លួន ឯង សិន ។ មិនមែន រថយន្ដ មន្រ្តី អាចចតកន្លែងណាក៏បានតាមចិត្តទេ »។ ទោះបីជាយ៉ាងណាក៏ដោយ គប្បីរកដំណោះមួយឱ្យមានការ ឈ្នះ ឈ្នះ ទាំងអស់គ្នា នោះជាការចង់ពីថ្នាក់លើ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print